ភ្នំសំពៅ ជារមណីដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ ១០) ក្នុងស្ថិតក្នុង
ឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកម្ពស់ប្រមាណ ១០០ ម៉ែត្រ ចម្ងាយ ១២ គីឡូម៉ែត្រពីក្រុងបាត់ដំបង។
លើខ្នងភ្នំតំបន់កម្សាន្តចែកជាបីសំខាន់ៗ ទី១
កំពូលភ្នំមានព្រះវិហារដែលអ្នកអាចមើលឃើញពីចម្ងាយហៅថា "ប្រាង្គ"
ទី២ "ល្អាងផ្កាស្លា" ទី៣ "គិរីរម្យ" ។
|
ភ្នំសំពៅ (រូបភាព៖ everyday.com) |
|
ប្រាង្គ គឺជាកន្លែងសម្រាប់ប្រារព្ធពីធីបុណ្យសាសនាផ្សេងៗ
ហើយអ្នកទេសចរអាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ។
ល្អាងផ្កាស្លា ជាអាស្រមរបស់ព្រះសង្ឃ ដូនជី តាជី។
នៅល្អាងផ្កាស្លាមានល្អាងជាច្រើនឋិតនៅក្នុងនោះដូចជា
ល្អាងផ្កាស្លាង ល្អាងខ្យល់ ល្អាងត្រជាក់។
គីរីរម្យបច្ចុប្បន្នមានវត្តមួយឋិតនៅទីនោះ
និងមានល្អាងសំខាន់ពីរគឺល្អាងតែងខ្លួន និងល្អាងល្ខោន។ កាលពីសម័យប៉ុលពត
ល្អាងទាំងពីរនេះជាកន្លែងសម្លាប់មនុស្ស គ្រោងឆ្អឹងមនុស្សជាច្រើន
និងសម្លៀកបំពាក់ត្រូវបានរៀបចំដាក់ក្នុងទ្រុងសំណាញ់យ៉ាងត្រឹមត្រូវ។ នៅក្បែរៗភ្នំសំពៅ មានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនឹងរឿងព្រេងខ្មែរជាច្រើនគឺ រឿងរាជកុលនាងរំសាយសក់
មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា
ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធតែរមណីយដ្ឋានធម្មជាតិ។
ប្រភពអត្ថបទ៖ wikipedia
|
រូបភាព ៖
កែវ ចន្ទបូរណ៍
|
No comments:
Post a Comment