អាម៉ុក
គឺជាមុខម្ហូបមួយប្រភេទដែលខ្មែរយើងនិយមប្រាប់បរទេសថាជាម្ហូបប្រចាំជាតិ។
តាមការសង្កេតឃើញជាក់ស្តែង
អាម៉ុក
ហាក់បានត្រូវលើកតម្កើងឱ្យក្លាយជាម្ហូបមួយ
ដែលមានលក្ខណៈថ្លៃថ្នូរជាងម្ហូបណាៗទាំងអស់ក្នុងសង្គមខ្មែរ
ព្រោះគេមិនសូវឃើញមានលក់នៅតាមទីផ្សារសាធារណៈ
ឬតូបលក់បាយតូចតាចនោះទេ
គឺភាគច្រើនមានតែក្នុងអាហារដ្ឋាន
ឬភោជនីយដ្ឋានធំៗ
ដែលមានលក្ខណៈជាតិ
និងអន្តរជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរ
ពិសេសអ្នកទេសចរបរទេស។
បើក្រឡេកមើលទៅប្រទេសជិតខាងយើង
សម្រាប់មុខម្ហូប អាម៉ុក
ពិតជាមិនមែន
មានតែនៅខ្មែរនោះទេ
ប្រទេសថៃ និងប្រទេសឡាវក៏មានដូចគ្នា។
ក្នុងនោះប្រទេសថៃហៅ
អាម៉ុកថា «ហហ្មុក»
ឯប្រទេសឡាវហៅថា
«ហ្មុក»។
តាមវចនានុក្រមជួនណាត
ទំព័រ ១៥១២ បោះពុម្ពឆ្នាំ
១៩៦៧ បានបញ្ជាក់យ៉ាងច្បាស់ថា
គួរកុំច្រឡំហៅ អាម៉ុក
ព្រោះជាសម្តីពុំគួរសោះឡើយ
(អាសគ្រាម)។
ឯអ្នកស្រី
កែវ ច័ន្ទបូរណ៍
បានផ្តល់ការពន្យល់ថា៖
«ហហ្មុក
ជាពាក្យកួយ ដែលមានសំនៀងដើមហៅថា
លម៉ុ ឬ ឡាម៉ុ
ជាពាក្យខ្មែរដើមម្ចាស់ស្រុកមួយក្រុម
ដែលរស់នៅ នៅម្តុំខាងជើង
និងម្តុំពាយព្យ នៃទន្លេសាបប្រទេសខ្មែរ
ដែលជាតំបន់បរិបូណ៌
ដោយភោគផលត្រី យកសាច់ត្រីធ្វើជាប្រហុក
ធ្វើគ្រឿងផ្សំអាហារឆ្ងាញ់ៗ
បានច្រើនបែបច្រើនយ៉ាង
មានទឹកគ្រឿង នំបញ្ចុកសម្លខ្មែរ
និងលម៉ុ នេះ ជាដើម។
ទាក់ទិននឹងវិធីធ្វើនេះ
អ្នកស្រីកែវ ច័ន្ទ
បូរណ៍
បានប្រាប់ពីប្រវត្តិនៃការចម្អិនអាម៉ុកខ្មែរដ៏គួរឲ្យចាប់អារម្មណ៍ថា៖
«កាលជំនាន់មុន
គេច្រើនចំហុយអាហារនេះ
ដោយសាច់ត្រីដំរី ប្រហុក
ខ្ទិះដូង និងគ្រឿងសម្លខ្ទិះ
តែដោយត្រីដំរីជាត្រីកម្រ
អ្នកប្រាជ្ញជំនាន់ដើមបាន
សរសេរប្រឌិត រឿង «មរណមាតា»
ឡើង
ដើម្បីខារខាំងចិត្តមនុស្សកុំឲ្យសម្លាប់ត្រីដំរី
ព្រោះខ្លាចបាត់បង់ពូជត្រីជំពូកនេះ។
ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ម្ទេសក្រៀម អំបិល ទឹកត្រី ស្លឹកក្រូចសើច រឺ សំបកក្រូចសើច ស្លឹកញ ដូងទុំ ប្រហុកសាច់។
វិធីធ្វើ
យកត្រីមកពន្លះសាច់យកឆ្អឹងចេញ ហើយហាន់ជាបន្ទះស្តើងៗ។ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស ម្ទេសក្រៀម អំបិល ត្រូវបុកលាយជាមួយគ្នាឱ្យម៉ដ្ឋ រួចបារដាក់មកក្នុងចានសាច់ត្រី ។ ដូងត្រូវ កោសពូតយកតែក្បាលខ្ទិះ ចាក់មកក្នុងចានត្រីដែរ។ យកប្រហុកបន្តិច ចិញ្ច្រាំឱ្យល្អិតបន្តិច ដាក់លាយជាមួយគ្នា ច្រូចទឹកត្រី ទើបយកដងវែកមកកូរឱ្យសព្វទាល់តែបែកសាច់ត្រី ហើយទឹកខ្ទិះ នោះឡើងខាប់រលាយចូលគ្នាសឹមឈប់កូរ។ ស្លឹកញត្រូវកាត់ជាកំណាត់ខ្លីៗដាក់ពីលើស្លឹកចេក ទើប ដួសសាច់ត្រីដែលកូរនិងទឹកខ្ទិះនោះ ចាក់ពីលើហើយខ្ចប់ឱ្យជិត យកធាងដូងធ្វើជាកន្លះខ្ទាស់ឱ្យជាប់ រួចយកទៅចំហុយក្នុងឡាំងស៊ីង ទុកឱ្យឆ្អិនជាការស្រេច ។
ប្រភព៖
រូបភាព កែវ ចន្ទបូរណ៍ និងអត្ថបទ
archphkai.wordpress.com
Thank you so much for sharing
ReplyDelete