រូបភាព៖ LPGallery7 |
ក្រៅពី អាម៉ុក ដែលជាម្ហូបខ្មែរដ៏ល្បីឈ្មោះ និងពេញនិយមទទួលទាននោះ ខ្មែរយើងក៏នៅមានម្ហូបមួយប្រភេទទៀតដែលតំណាងឱ្យខ្មែរ នោះគឺសម្លកកូរ។
សម្លកកូរនេះ ត្រូវបានស្ត្រីខ្មែរ ដែលជាមេផ្ទះនិយមចំអិនអាហារប្រភេទនេះណាស់ ព្រោះងាយស្រួលរកបន្លែផ្សំគ្រឿង គ្រាន់តែបន្លែនៅជុំវិញផ្ទះរបស់ពួកគេ។
+ គ្រឿងផ្សំ :
- សាច់ជ្រូកបីជាន់ ត្រីឆ្លាំង ឬត្រីអណ្តែងរឹង
- បន្លែល្ហុង ត្រប់វែង សណ្តែកទ្រើង ខ្នុរ ល្ពៅ ចេកខ្ចី... ។ (បន្លែបន្សាប) ៖ ស្លឹកម្រុំ ត្រួយល្ពៅឬត្រួយបាស...។ល។
- ស្លឹកគ្រៃ រមៀត ក្រូចសើច ខ្ជាយ ខ្ទឹមស
- ប្រហុក ស្ករត្នោត អង្ករលីង ម្សៅស៊ុប ប្រេងឆា
+ របៀបធ្វើ :
- ក្រោយពេលលាងសម្អាតត្រី និងសាច់ជ្រូក កាត់ត្រីជាកង់ៗ សាច់ជ្រូកចិញ្ច្រាំ
- បន្លែល្ហុង ត្រប់វែង សណ្តែកទ្រើង ខ្នុរ ល្ពៅ ចេកខ្ចី ចិតដាក់ចូលគ្នាលាងឱ្យស្អាត ចំណែកបន្លែស្លឹកបេះលាងឱ្យស្អាតទុកដោយឡែក
- ស្លឹកគ្រៃ រមៀត ក្រូចសើច ខ្ជាយ ចិតសំបកចេញលាងឱ្យស្អាត យកមកបុកឬកិនចូលគ្នាឱ្យម៉ត់ បន្ថែមខ្ទឹមសផង
- អង្ករលីងឱ្យក្រហមបុកឬកិនកុំឱ្យម៉ត់ពេក
- ប្រហុកចិញ្ច្រាំឱ្យម៉ត់
រូបភាព៖ youtube |
- ដាំឆ្នាំងឱ្យក្តៅចាក់ប្រេងឆាបន្តិច ដាក់គ្រឿងស្លឹកគ្រៃដែលបុកឬកិនម៉ត់ចូល ស្ករត្នោត ម្សៅស៊ុប សាច់ជ្រូក ប្រហុក កូរចូលគ្នាលុះមានក្លិនឈ្ងុយ បង់ត្រី អង្ករលីង បន្តិច កូរឱ្យសព្វឲ្យដាច់ទឹកបន្តិច ទើបយើងដួសត្រីចេញទុកមួយអន្លើ ក្រោយមកទៀតចាក់ទឹកបន្ថែមឱ្យសមល្មមនឹងបន្លែសាច់ ដែលត្រូវស្ល ពេលទឹកពុះបង់បន្លែគ្រប់មុខ សម្លពុះឆ្អឹន ទន់បន្លែហើយ ចាក់ត្រីដែលដួសទុកចូលវិញ និងអង្ករលីងបន្ថែមលើកទីពីរ ល្មមតាមការចូលចិត្ត ទុកឱ្យពុះបន្តិចទើបបង់បន្លែបន្សាបមានស្លឹកម្រុម ត្រួយល្ពៅ ត្រួយបាស.... ។ល។ កូរឱ្យសព្វ ភ្លក្សរសជាតិតាមចំណង់ចំណូលចិត្ត ជាការស្រេច៕
អត្ថបទ៖ khmerscoop & CEN
No comments:
Post a Comment