Tuesday, January 3, 2017

សម្លកកូរខ្មែរ

រូបភាព៖ LPGallery7

ក្រៅពី អាម៉ុក ដែលជាម្ហូបខ្មែរដ៏ល្បីឈ្មោះ និងពេញនិយមទទួលទាននោះ ខ្មែរយើងក៏នៅមានម្ហូបមួយប្រភេទទៀតដែលតំណាងឱ្យខ្មែរ នោះគឺសម្លកកូរ។

សម្លកកូរនេះ ត្រូវបានស្ត្រីខ្មែរ ដែលជាមេផ្ទះនិយមចំអិនអាហារប្រភេទនេះណាស់ ព្រោះងាយស្រួលរកបន្លែផ្សំគ្រឿង គ្រាន់តែបន្លែនៅជុំវិញផ្ទះរបស់ពួកគេ។
ចំពោះសាច់អាចជាសាច់ជ្រូក សាច់មាន់ ឬសាច់ទា។ ចំណែកបន្លែមានស្លឹកបាស ផ្ទី ល្ហុង ខ្នុរខ្ចី ស្លឹកងុប ផ្កាអង្គារដី ត្រួយស្លឹកម្ទេស សណ្តែកកួរ ល្ពៅ ផ្សំជាមួយនឹងគ្រឿងទេសគល់ស្លឹកគ្រៃបុក រមៀត ក្រូចសើច ខ្ជាយ ខ្ទឹមស ជាដើម។
+ គ្រឿងផ្សំ​ :
- សាច់ជ្រូក​បី​ជាន់ ត្រី​ឆ្លាំង​ ឬ​ត្រី​អណ្តែងរឹង
- បន្លែ​ល្ហុង ត្រប់វែង សណ្តែកទ្រើង ខ្នុរ ល្ពៅ ចេក​ខ្ចី​... (​បន្លែ​បន្សាប​) ស្លឹក​ម្រុំ ត្រួយ​ល្ពៅឬ​ត្រួយ​បាស​...​។​ល​។​
- ស្លឹកគ្រៃ រមៀត ក្រូចសើច ខ្ជាយ ខ្ទឹមស​​
- ប្រហុក ស្ករត្នោត អង្ករលីង ម្សៅ​ស៊ុប ប្រេងឆា​
+ របៀប​ធ្វើ :
- ក្រោយពេល​លាង​សម្អាតត្រី និងសាច់ជ្រូក កាត់​ត្រី​ជា​កង់ៗ សាច់ជ្រូក​ចិញ្ច្រាំ ​
- បន្លែ​ល្ហុង ត្រប់វែង សណ្តែកទ្រើង ខ្នុរ ល្ពៅ ចេក​ខ្ចី ចិត​ដាក់​ចូលគ្នា​លាង​ឱ្យ​ស្អាត ចំណែក​បន្លែ​ស្លឹក​បេះ​លាង​ឱ្យ​ស្អាត​ទុក​ដោយឡែក​​
- ស្លឹកគ្រៃ រមៀត ក្រូចសើច ខ្ជាយ ចិត​សំបក​ចេញ​លាង​ឱ្យ​ស្អាត យកមកបុកឬ​កិន​ចូលគ្នា​ឱ្យម៉ត់ បន្ថែម​ខ្ទឹមស​ផង ​
- អង្ករលីងឱ្យ​ក្រហម​បុក​ឬ​កិន​កុំឱ្យ​​ម៉ត់​ពេក
- ប្រហុក​ចិញ្ច្រាំ​ឱ្យ​​ម៉ត់​
រូបភាព៖ youtube
 + ​ការ​ចម្អិន :
- ដាំ​ឆ្នាំងឱ្យ​​ក្តៅ​ចាក់​ប្រេងឆា​បន្តិច ដាក់​គ្រឿង​ស្លឹកគ្រៃ​ដែល​បុក​ឬ​កិន​ម៉ត់​ចូល ស្ករត្នោត ម្សៅ​ស៊ុប សាច់ជ្រូក ប្រហុក កូរ​ចូលគ្នា​លុះ​មាន​ក្លិន​ឈ្ងុយ បង់​ត្រី អង្ករលីង បន្តិច កូរ​ឱ្យ​​សព្វ​ឲ្យ​ដាច់ទឹក​បន្តិច ទើប​យើង​ដួស​ត្រី​ចេញ​ទុក​មួយអន្លើ ក្រោយមកទៀត​ចាក់ទឹក​បន្ថែម​ឱ្យ​​សមល្មម​នឹង​បន្លែ​សាច់ ដែល​ត្រូវ​ស្ល ពេល​ទឹក​ពុះ​បង់​បន្លែ​គ្រប់មុខ សម្ល​ពុះ​ឆ្អឹ​ន ទន់​បន្លែ​ហើយ ចាក់​ត្រី​ដែល​ដួស​ទុក​ចូល​វិញ និង​អង្ករលីង​បន្ថែម​លើក​ទី​ពីរ ល្មម​តាម​ការចូល​ចិត្ត ទុក​ឱ្យ​​ពុះ​បន្តិច​ទើប​បង់​បន្លែ​បន្សាប​មាន​ស្លឹក​ម្រុម ត្រួយ​ល្ពៅ ត្រួយ​បាស​.... ។​ល​។ កូរឱ្យ​សព្វ ភ្លក្ស​រសជាតិ​តាម​ចំណង់​ចំណូលចិត្ត ជាការ​ស្រេច​៕
អត្ថបទ៖ khmerscoop & CEN

Wednesday, December 21, 2016

ភ្នំសំពៅ បាត់ដំបង


ភ្នំសំពៅ
​ ជា​រមណីដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិលេខ ៥៧ (អតីត​ផ្លូវជាតិ​លេខ​ ​១០) ក្នុង​ស្ថិត​ក្នុង​​ឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំ​នេះ​មាន​កម្ពស់​ប្រមាណ ​១០០ ម៉ែត្រ ចម្ងាយ ​១២ គីឡូម៉ែត្រ​ពី​​ក្រុងបាត់ដំបង។ លើ​ខ្នង​ភ្នំ​តំបន់​កម្សាន្ត​ចែក​ជា​បី​សំខាន់​ៗ ទី​១ កំពូល​ភ្នំ​មាន​ព្រះវិហារ​ដែល​អ្នក​អាច​មើល​ឃើញ​ពី​ចម្ងាយ​ហៅ​ថា​ "ប្រាង្គ" ទី២ "ល្អាង​ផ្កា​ស្លា" ទី៣ "គិរីរម្យ" ។
ភ្នំសំពៅ (រូបភាព៖ everyday.com)
ប្រាង្គ ​គឺ​ជា​កន្លែង​សម្រាប់​ប្រារព្ធ​ពីធី​បុណ្យ​សាសនា​ផ្សេងៗ ហើយ​អ្នក​ទេសចរអាច​មើល​ទេស​ភាព​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ពី​លើ​ខ្នង​ភ្នំ​នៅ​ត្រង់​តំបន់​នេះ​បាន​យ៉ាង​ល្អ។ ល្អាង​ផ្កា​ស្លា ​ជា​អា​ស្រម​របស់​ព្រះសង្ឃ ដូន​ជី តា​ជី។ នៅ​ល្អាង​ផ្កា​ស្លា​មាន​ល្អាង​ជា​ច្រើន​ឋិត​នៅ​ក្នុង​នោះ​ដូច​ជា ល្អាង​ផ្កា​ស្លាង ល្អាង​ខ្យល់ ល្អាង​ត្រជាក់។ គីរីរម្យ​បច្ចុប្បន្ន​មាន​វត្ត​មួយ​ឋិត​នៅ​ទី​នោះ និង​មាន​ល្អាង​សំខាន់​ពីរ​គឺ​ល្អាង​តែង​ខ្លួន និង​ល្អាង​ល្ខោន។ កាល​ពី​សម័យ​ប៉ុលពត ល្អាង​ទាំង​ពីរ​នេះ​ជា​កន្លែង​សម្លាប់​មនុស្ស គ្រោង​ឆ្អឹង​មនុស្ស​ជា​ច្រើន និង​សម្លៀក​បំពាក់​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ទ្រុង​សំណាញ់​យ៉ាង​ត្រឹម​ត្រូវ។ នៅ​ក្បែរៗ​ភ្នំសំពៅ មាន​ចម្កោម​ភ្នំ​សំខាន់ៗ​មួយ​ចំនួនទៀត ដែល​ទាក់ទង​នឹង​រឿង​ព្រេង​ខ្មែរជាច្រើន​គឺ រឿងរាជកុលនាងរំសាយសក់ មាន​ភ្នំក្តោង ភ្នំ​ក្រពើ ភ្នំ​អណ្តើក ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាងរំសាយសក់ ភ្នំតាគ្រាម ដែល​សុទ្ធ​តែ​រមណីយ​ដ្ឋាន​ធម្មជាតិ។
ប្រភពអត្ថបទ៖ wikipedia
រូបភាព ៖ កែវ ចន្ទបូរណ៍


Monday, December 19, 2016

អា​ម៉ុកខ្មែរ

អា​ម៉ុក គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​ដែល​ខ្មែរ​យើង​និយម​​ប្រាប់​បរទេស​ថា​ជា​​ម្ហូប​ប្រចាំ​ជាតិ​​។ តាម​ការ​សង្កេត​ឃើញ​ជាក់​ស្តែង​ អាម៉ុក ​ហាក់​បាន​ត្រូវ​លើក​តម្កើង​ឱ្យ​ក្លាយ​ជា​ម្ហូប​​មួយ ​ដែល​មាន​លក្ខណៈ​ថ្លៃ​ថ្នូរ​ជាង​​ម្ហូប​​ណាៗ​ទាំង​អស់​ក្នុង​សង្គម​ខ្មែរ​​​​ ​​ព្រោះគេមិនសូវឃើញ​មាន​​​លក់​នៅ​តាម​ទី​ផ្សារ​សាធារណៈ​ ឬ​តូប​លក់​បាយ​តូច​តាច​នោះ​ទេ​ គឺ​ភាគ​ច្រើន​មាន​​តែ​ក្នុង​អាហារដ្ឋាន ​ឬ​ភោជនីយដ្ឋាន​ធំៗ ​ដែល​មាន​លក្ខណៈ​​​ជាតិ​ និង​អន្តរជាតិ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ ពិសេស​អ្នកទេស​ចរ​​បរទេស​។

បើ​ក្រឡេក​មើល​ទៅ​ប្រទេស​ជិត​ខាង​យើង​ សម្រាប់​មុខ​​ម្ហូប​ អាម៉ុក​ ពិត​ជា​មិន​មែន​
មាន​តែ​នៅ​ខ្មែរ​នោះ​ទេ ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​ក៏​មាន​ដូច​គ្នា​។ ក្នុង​នោះ​ប្រទេស​ថៃ​ហៅ ​អាម៉ុក​ថា «ហ​ហ្មុក»​ ឯប្រទេស​ឡាវ​ហៅ​ថា «ហ្មុក​»
តាមវចនានុក្រម​ជួន​ណាត​ ទំព័រ​ ១៥១២ ​បោះ​ពុម្ព​​​ឆ្នាំ​ ១៩៦៧ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា គួរ​កុំ​ច្រឡំ​ហៅ​ អាម៉ុក​ ព្រោះ​ជា​សម្តី​ពុំ​គួរ​សោះ​ឡើយ (អាស​គ្រាម​)​​អ្នក​ស្រី​ កែវ​ ច័ន្ទ​បូរណ៍ ​បាន​ផ្តល់​ការ​ពន្យល់​ថា៖ «ហហ្មុក ជាពាក្យកួយ ដែលមានសំនៀងដើមហៅថា លម៉ុ ឬ ឡាម៉ុ ជា​ពាក្យ​ខ្មែរ​ដើម​ម្ចាស់​ស្រុក​មួយក្រុម ដែលរស់នៅ នៅម្តុំខាងជើង និងម្តុំពាយព្យ នៃទន្លេសាបប្រទេស​ខ្មែរ ដែល​ជា​តំបន់បរិបូណ៌ ដោយភោគផលត្រី​ យកសាច់ត្រីធ្វើជាប្រហុក ធ្វើគ្រឿងផ្សំអាហារឆ្ងាញ់ៗ បាន​ច្រើន​បែប​ច្រើន​យ៉ាង មានទឹកគ្រឿង នំបញ្ចុកសម្ល​ខ្មែរ និងលម៉ុ នេះ ជាដើម។ ទាក់​ទិន​នឹង​វិធី​ធ្វើ​​នេះ​ អ្នក​ស្រី​កែវ​ ច័ន្ទ​​​ បូរណ៍​ បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ចម្អិន​អាម៉ុក​ខ្មែរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា៖ «កាលជំនាន់មុន គេច្រើនចំហុយអាហារនេះ ដោយសាច់ត្រី​ដំរី ប្រហុក ខ្ទិះដូង និង​គ្រឿង​សម្លខ្ទិះ តែដោយត្រីដំរីជាត្រីកម្រ អ្នកប្រាជ្ញជំនាន់ដើមបាន សរសេរប្រឌិត រឿង «មរណមាតា» ឡើង ដើម្បីខារខាំងចិត្តមនុស្សកុំឲ្យ​សម្លាប់ត្រីដំរី ព្រោះខ្លាច​បាត់​បង់​ពូជ​ត្រី​ជំពូកនេះ។

គ្រឿងផ្សំ
ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ម្ទេសក្រៀម អំបិល ទឹកត្រី ស្លឹកក្រូចសើច រឺ សំបកក្រូចសើច ស្លឹកញ ដូងទុំ ប្រហុកសាច់។
វិធីធ្វើ
យកត្រីមកពន្លះសាច់យកឆ្អឹងចេញ ហើយហាន់ជាបន្ទះស្តើងៗ។ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស ម្ទេសក្រៀម អំបិល ត្រូវបុកលាយជាមួយគ្នាឱ្យម៉ដ្ឋ រួចបារដាក់មកក្នុងចានសាច់ត្រី ។ ដូងត្រូវ កោសពូតយកតែក្បាលខ្ទិះ ចាក់មកក្នុងចានត្រីដែរ។ យកប្រហុកបន្តិច ចិញ្ច្រាំឱ្យល្អិតបន្តិច ដាក់លាយជាមួយគ្នា ច្រូចទឹកត្រី ទើបយកដងវែកមកកូរឱ្យសព្វទាល់តែបែកសាច់ត្រី ហើយទឹកខ្ទិះ នោះឡើងខាប់រលាយចូលគ្នាសឹមឈប់កូរ។ ស្លឹកញត្រូវកាត់ជាកំណាត់ខ្លីៗដាក់ពីលើស្លឹកចេក ទើប ដួសសាច់ត្រីដែលកូរនិងទឹកខ្ទិះនោះ ចាក់ពីលើហើយខ្ចប់ឱ្យជិត យកធាងដូងធ្វើជាកន្លះខ្ទាស់ឱ្យជាប់ រួចយកទៅចំហុយក្នុងឡាំងស៊ីង ទុកឱ្យឆ្អិនជាការស្រេច ។
ប្រភព៖ រូបភាព កែវ ចន្ទបូរណ៍ និងអត្ថបទarchphkai.wordpress.com

ដើមត្នោតខ្មែរ

មកស្វែងយល់ពីអត្ថប្រយោជន៍នៃដើមត្នោតទាំងអស់គ្នា​​ !!! - ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ហើយកម្ពស់អាចដល់ ១០ ម៉ែត្រ
- ស្លឹកវាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹង និងមានផ្លែ​ជាច្រើនក្នុងធ្លាយរបស់វា
- សារៈប្រយោជន៍ជាច្រើនពីដើមត្នោត ៖ សម្រាប់ឱ្យមនុស្ស យកទៅកែច្នៃសម្រាប់ធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ ផ្លែត្នោតខ្ចីផ្លែត្នោត​ខ្ចីគេអាចយកទៅធ្វើជាមុខម្ហូប ជាអាហារជាច្រើនមុខទៀត​ដោយមានរសជាតិ ផ្អែមពិសា និងថែមទាំងអាចយកទៅធ្វើជា​បង្អែមផ្សេងៗបានទៀតផងដែរ
- ចំណែកឯផ្លែទុំវិញ គេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់​បានផងដែរ។
- ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសម្ភារៈមួយ​ចំនួនមាន៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន និងយកទៅវេចខ្ចប់ធ្វើនំផងដែរ
- ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺ៕
ប្រភព៖ រូបភាព youtube និងអត្ថបទ wikipedia



Tuesday, November 15, 2016

អាងទឹកកំពីងពួយ

- អាងកំពីងពួយ គឺជាអាងទឹកដ៏ធំមួយនៅខេត្តបាត់ដំបង ដែលត្រូវបានកសាង ដោយប្រជាជនកម្ពុជានាសម័យខ្មែរក្រហម។
- នៅទីនោះអ្នកអាចស្រូបយកខ្យល់អាកាសធម្មជាតិ ទស្សនាទេសភាពស្អាតនៃផ្កាឈូក សត្វស្លាប គ្រលងភ្នំ និងភាពធំល្វឹងល្វើយនៃទឹក អាហារដ្ឋានការជួលទូកសម្រាប់ជិះកម្សាន្ត
រូបភាព​ ៖ កែវ ចន្ទបូរណ៍   
- អ្នកទេសចរអាចចុះហែលលេងនៅទឹកថ្លាឈ្វង់បានផងដែរ ហើយថែមទាំងមាន អាហារដ្ឋាន ការជួលទូកសម្រាប់ជិះកម្សាន្ត និងអ្នកទេសចរអាចចុះហែលលេងនៅទឹកថ្លាឈ្វង់បានផងដែរ នាឱកាសថ្ងៃឈប់សម្រាក ថ្ងៃចុងសប្តាហ៍ ឬបុណ្យទានផ្សេងៗ។
- ចំម្ងាយផ្លូវពីទីក្រុងបាត់ដំបង ប្រមាណជា៤៨គីឡូម៉ែត្រ បើធ្វើដំណើរតាមផ្លូវ លេខ៥៧ កាត់តាមភ្នំសំពៅ។
- អាងទឹកកំពីងពួយស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ភាគនិរតីក្រុងបាត់ដំបង។ អាងទឹកនេះ ស្ថិតនៅចន្លោះរវាងភ្នំ ខ្ពស់ ឬភ្នំតាង៉ែន និងភ្នំព្រះ ឬភ្នំកំពីងពួយ។
ប្រភព៖ bounengseang.blogspot


រូបភាព៖ sroksrear
រូបភាព៖ sroksrear