Wednesday, December 21, 2016

ភ្នំសំពៅ បាត់ដំបង


ភ្នំសំពៅ
​ ជា​រមណីដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិលេខ ៥៧ (អតីត​ផ្លូវជាតិ​លេខ​ ​១០) ក្នុង​ស្ថិត​ក្នុង​​ឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំ​នេះ​មាន​កម្ពស់​ប្រមាណ ​១០០ ម៉ែត្រ ចម្ងាយ ​១២ គីឡូម៉ែត្រ​ពី​​ក្រុងបាត់ដំបង។ លើ​ខ្នង​ភ្នំ​តំបន់​កម្សាន្ត​ចែក​ជា​បី​សំខាន់​ៗ ទី​១ កំពូល​ភ្នំ​មាន​ព្រះវិហារ​ដែល​អ្នក​អាច​មើល​ឃើញ​ពី​ចម្ងាយ​ហៅ​ថា​ "ប្រាង្គ" ទី២ "ល្អាង​ផ្កា​ស្លា" ទី៣ "គិរីរម្យ" ។
ភ្នំសំពៅ (រូបភាព៖ everyday.com)
ប្រាង្គ ​គឺ​ជា​កន្លែង​សម្រាប់​ប្រារព្ធ​ពីធី​បុណ្យ​សាសនា​ផ្សេងៗ ហើយ​អ្នក​ទេសចរអាច​មើល​ទេស​ភាព​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ពី​លើ​ខ្នង​ភ្នំ​នៅ​ត្រង់​តំបន់​នេះ​បាន​យ៉ាង​ល្អ។ ល្អាង​ផ្កា​ស្លា ​ជា​អា​ស្រម​របស់​ព្រះសង្ឃ ដូន​ជី តា​ជី។ នៅ​ល្អាង​ផ្កា​ស្លា​មាន​ល្អាង​ជា​ច្រើន​ឋិត​នៅ​ក្នុង​នោះ​ដូច​ជា ល្អាង​ផ្កា​ស្លាង ល្អាង​ខ្យល់ ល្អាង​ត្រជាក់។ គីរីរម្យ​បច្ចុប្បន្ន​មាន​វត្ត​មួយ​ឋិត​នៅ​ទី​នោះ និង​មាន​ល្អាង​សំខាន់​ពីរ​គឺ​ល្អាង​តែង​ខ្លួន និង​ល្អាង​ល្ខោន។ កាល​ពី​សម័យ​ប៉ុលពត ល្អាង​ទាំង​ពីរ​នេះ​ជា​កន្លែង​សម្លាប់​មនុស្ស គ្រោង​ឆ្អឹង​មនុស្ស​ជា​ច្រើន និង​សម្លៀក​បំពាក់​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ទ្រុង​សំណាញ់​យ៉ាង​ត្រឹម​ត្រូវ។ នៅ​ក្បែរៗ​ភ្នំសំពៅ មាន​ចម្កោម​ភ្នំ​សំខាន់ៗ​មួយ​ចំនួនទៀត ដែល​ទាក់ទង​នឹង​រឿង​ព្រេង​ខ្មែរជាច្រើន​គឺ រឿងរាជកុលនាងរំសាយសក់ មាន​ភ្នំក្តោង ភ្នំ​ក្រពើ ភ្នំ​អណ្តើក ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាងរំសាយសក់ ភ្នំតាគ្រាម ដែល​សុទ្ធ​តែ​រមណីយ​ដ្ឋាន​ធម្មជាតិ។
ប្រភពអត្ថបទ៖ wikipedia
រូបភាព ៖ កែវ ចន្ទបូរណ៍


Monday, December 19, 2016

អា​ម៉ុកខ្មែរ

អា​ម៉ុក គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​ដែល​ខ្មែរ​យើង​និយម​​ប្រាប់​បរទេស​ថា​ជា​​ម្ហូប​ប្រចាំ​ជាតិ​​។ តាម​ការ​សង្កេត​ឃើញ​ជាក់​ស្តែង​ អាម៉ុក ​ហាក់​បាន​ត្រូវ​លើក​តម្កើង​ឱ្យ​ក្លាយ​ជា​ម្ហូប​​មួយ ​ដែល​មាន​លក្ខណៈ​ថ្លៃ​ថ្នូរ​ជាង​​ម្ហូប​​ណាៗ​ទាំង​អស់​ក្នុង​សង្គម​ខ្មែរ​​​​ ​​ព្រោះគេមិនសូវឃើញ​មាន​​​លក់​នៅ​តាម​ទី​ផ្សារ​សាធារណៈ​ ឬ​តូប​លក់​បាយ​តូច​តាច​នោះ​ទេ​ គឺ​ភាគ​ច្រើន​មាន​​តែ​ក្នុង​អាហារដ្ឋាន ​ឬ​ភោជនីយដ្ឋាន​ធំៗ ​ដែល​មាន​លក្ខណៈ​​​ជាតិ​ និង​អន្តរជាតិ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ ពិសេស​អ្នកទេស​ចរ​​បរទេស​។

បើ​ក្រឡេក​មើល​ទៅ​ប្រទេស​ជិត​ខាង​យើង​ សម្រាប់​មុខ​​ម្ហូប​ អាម៉ុក​ ពិត​ជា​មិន​មែន​
មាន​តែ​នៅ​ខ្មែរ​នោះ​ទេ ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​ក៏​មាន​ដូច​គ្នា​។ ក្នុង​នោះ​ប្រទេស​ថៃ​ហៅ ​អាម៉ុក​ថា «ហ​ហ្មុក»​ ឯប្រទេស​ឡាវ​ហៅ​ថា «ហ្មុក​»
តាមវចនានុក្រម​ជួន​ណាត​ ទំព័រ​ ១៥១២ ​បោះ​ពុម្ព​​​ឆ្នាំ​ ១៩៦៧ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា គួរ​កុំ​ច្រឡំ​ហៅ​ អាម៉ុក​ ព្រោះ​ជា​សម្តី​ពុំ​គួរ​សោះ​ឡើយ (អាស​គ្រាម​)​​អ្នក​ស្រី​ កែវ​ ច័ន្ទ​បូរណ៍ ​បាន​ផ្តល់​ការ​ពន្យល់​ថា៖ «ហហ្មុក ជាពាក្យកួយ ដែលមានសំនៀងដើមហៅថា លម៉ុ ឬ ឡាម៉ុ ជា​ពាក្យ​ខ្មែរ​ដើម​ម្ចាស់​ស្រុក​មួយក្រុម ដែលរស់នៅ នៅម្តុំខាងជើង និងម្តុំពាយព្យ នៃទន្លេសាបប្រទេស​ខ្មែរ ដែល​ជា​តំបន់បរិបូណ៌ ដោយភោគផលត្រី​ យកសាច់ត្រីធ្វើជាប្រហុក ធ្វើគ្រឿងផ្សំអាហារឆ្ងាញ់ៗ បាន​ច្រើន​បែប​ច្រើន​យ៉ាង មានទឹកគ្រឿង នំបញ្ចុកសម្ល​ខ្មែរ និងលម៉ុ នេះ ជាដើម។ ទាក់​ទិន​នឹង​វិធី​ធ្វើ​​នេះ​ អ្នក​ស្រី​កែវ​ ច័ន្ទ​​​ បូរណ៍​ បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ចម្អិន​អាម៉ុក​ខ្មែរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា៖ «កាលជំនាន់មុន គេច្រើនចំហុយអាហារនេះ ដោយសាច់ត្រី​ដំរី ប្រហុក ខ្ទិះដូង និង​គ្រឿង​សម្លខ្ទិះ តែដោយត្រីដំរីជាត្រីកម្រ អ្នកប្រាជ្ញជំនាន់ដើមបាន សរសេរប្រឌិត រឿង «មរណមាតា» ឡើង ដើម្បីខារខាំងចិត្តមនុស្សកុំឲ្យ​សម្លាប់ត្រីដំរី ព្រោះខ្លាច​បាត់​បង់​ពូជ​ត្រី​ជំពូកនេះ។

គ្រឿងផ្សំ
ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ម្ទេសក្រៀម អំបិល ទឹកត្រី ស្លឹកក្រូចសើច រឺ សំបកក្រូចសើច ស្លឹកញ ដូងទុំ ប្រហុកសាច់។
វិធីធ្វើ
យកត្រីមកពន្លះសាច់យកឆ្អឹងចេញ ហើយហាន់ជាបន្ទះស្តើងៗ។ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស ម្ទេសក្រៀម អំបិល ត្រូវបុកលាយជាមួយគ្នាឱ្យម៉ដ្ឋ រួចបារដាក់មកក្នុងចានសាច់ត្រី ។ ដូងត្រូវ កោសពូតយកតែក្បាលខ្ទិះ ចាក់មកក្នុងចានត្រីដែរ។ យកប្រហុកបន្តិច ចិញ្ច្រាំឱ្យល្អិតបន្តិច ដាក់លាយជាមួយគ្នា ច្រូចទឹកត្រី ទើបយកដងវែកមកកូរឱ្យសព្វទាល់តែបែកសាច់ត្រី ហើយទឹកខ្ទិះ នោះឡើងខាប់រលាយចូលគ្នាសឹមឈប់កូរ។ ស្លឹកញត្រូវកាត់ជាកំណាត់ខ្លីៗដាក់ពីលើស្លឹកចេក ទើប ដួសសាច់ត្រីដែលកូរនិងទឹកខ្ទិះនោះ ចាក់ពីលើហើយខ្ចប់ឱ្យជិត យកធាងដូងធ្វើជាកន្លះខ្ទាស់ឱ្យជាប់ រួចយកទៅចំហុយក្នុងឡាំងស៊ីង ទុកឱ្យឆ្អិនជាការស្រេច ។
ប្រភព៖ រូបភាព កែវ ចន្ទបូរណ៍ និងអត្ថបទarchphkai.wordpress.com

ដើមត្នោតខ្មែរ

មកស្វែងយល់ពីអត្ថប្រយោជន៍នៃដើមត្នោតទាំងអស់គ្នា​​ !!! - ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ហើយកម្ពស់អាចដល់ ១០ ម៉ែត្រ
- ស្លឹកវាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹង និងមានផ្លែ​ជាច្រើនក្នុងធ្លាយរបស់វា
- សារៈប្រយោជន៍ជាច្រើនពីដើមត្នោត ៖ សម្រាប់ឱ្យមនុស្ស យកទៅកែច្នៃសម្រាប់ធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ ផ្លែត្នោតខ្ចីផ្លែត្នោត​ខ្ចីគេអាចយកទៅធ្វើជាមុខម្ហូប ជាអាហារជាច្រើនមុខទៀត​ដោយមានរសជាតិ ផ្អែមពិសា និងថែមទាំងអាចយកទៅធ្វើជា​បង្អែមផ្សេងៗបានទៀតផងដែរ
- ចំណែកឯផ្លែទុំវិញ គេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់​បានផងដែរ។
- ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសម្ភារៈមួយ​ចំនួនមាន៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន និងយកទៅវេចខ្ចប់ធ្វើនំផងដែរ
- ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺ៕
ប្រភព៖ រូបភាព youtube និងអត្ថបទ wikipedia